ព័ត៌មាននិងសកម្មភាពថ្មីៗ :

' ពិធីបុណ្យចំរើនព្រះបរិត្ត ព្រមទាំងរាប់បាតប្រគេនព្រះសង្ឃចំនួន៧៩អង្គ

' 🙏សូមអនុមោទនា ពិធីបុណ្យមាឃបូជា នាថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០

' កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ ប្រចាំខែធ្នូ ឆ្នាំ២០១៩

' អបអរសាទរពិធីបុណ្យគម្រប់ខួបឆ្នាំទី២៨ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

' កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៩

' ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិ​ផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវត្តព្រៃក្តួច

' បិណ្ឌវេនទី១៣ នៅវត្តសំពោងផលអណ្តែត

' សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខួប១៥ឆ្នាំ

' កឋិនសាមគ្គី នៅវត្តបទុមវតី ធម្មយុត្តត

' បុណ្យកឋិនសាមគ្គី

2022-01-23
រីករាយសប្បាយ និង​ពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និង​ អកអំបុក

រីករាយសប្បាយ និង​ពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និង​ អកអំបុក

ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស រីករាយសប្បាយ និង​ពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និង​ អកអំបុក
រយះពេល​ ៣ ថ្ងៃ ស្របទៅនិងពាក្យស្លោកដ៏មានអត្ថន័យគឺរួមគ្នា អបអំបុក « អំបុកថែជាតិ សាសនា
ព្រះមហាក្សត្រ » ។

ជាការពិតណាស់ អ៊ុំទូកឆ្នាំនេះគឺ​ ប្លែកជាឆ្នាំរាល់ដង ដោយឆ្នាំនេះ នាងខ្ញុំនិង​កូនចៅ បានរៀបចំ ពិធី
ដាល់អំបុក ពីបរមបូរាណយើង ដែលចាស់ៗ មុននិងបាន អំបុកហូប គឺគេយក ស្រូវ ទៅលីង ដាក់ក្នុង
ក្អមដែលក្តៅដោយធ្យូងឬអុស បន្ទាប់មក គេយក ស្រូវដែលលីងហើយនោះ ទៅដាល់នៅក្នុងត្បាល់
បុក ដែលយ៉ាងហោចណាស់ ក៏មានគ្នា២នាក់ដែរ ។ ប្រពៃណីនេះ គឺមានយូរយាណាស់មកហើយ
ដែលទំនៀមទម្លាប់ចាស់បុរាណខ្មែរយើង បានរៀបចំធ្វើឡើងបន្ទាប់ពីការប្រមូលបោកបែន ច្រូតស្រូវ ទុកដាក់ក្នុងជង្រុក រួចមក ក៏រៀបចំពិធីដាល់អំបុកនេះឡើង ដើម្បីត្រៀមអំបុក ទឹកដូង ចេកទុំ ទុកសែន
ទទួលព្រះខែ ពេញបរមី ខែកត្តិក ជារៀងរាល់ឆ្នាំ។

ហើយនាងខ្ញុំក៏សូមអរគុណ បងប្អូនញាតិមិត្ត ជាពិសេស កូនៗក្មួយៗចៅៗ ដែលបានមកចូលរួម ក្នុងពិធីដាល់អំុបកនេះ និង បាន រាំលេងកម្សាន្ត ទទូួលទានអំបុក ព្រមទាំងការស្លៀកពាក់ការស្លៀកពាក់ប្រពៃណីបុរាណរបស់ជាតិយើង មើលទៅគឺស្អាតៗណាស់ ។ ហើយ និង ការសំដែងសិល្បះបុរាណរបស់ក្រុមសិល្បះសាលាភូមិន្ទនិងវិចិត្រសិល្បះរបស់ សាស្ត្រាចារ្យ អៀង សុីធុល ដែលបានដឹកនាំការសំដែង ជូនដល់បងប្អូនទាំងអស់គ្នាបានទស្សនា ជាចំណេះដឹង វប្បធម៌បុរាណខ្មែរយើងផងដែរ។

ជាចុងបញ្ចប់យើងទាំងអស់គ្នា បានរីករាយសប្បាយ មានហូបមានចុក មានអ្វីៗសព្វបែបយ៉ាង ក៏យើង មិនត្រូវ បំភ្លេច គុណចំំណាច់ នៃការដឹកនាំប្រទេសប្រកបដោយ បញ្ញាវាងវៃ នៃកិត្តិបណ្ឌិត
ដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលបានតស៊ូ
រំដោះជាតិ ព្រមទាំងកិច្ចការងារ សំខាន់ៗ ក្នុងការរក្សាការពារ ជាតិ សាសនា ព្រះមហាក្សត្រយើងផងដែរ ដោយមិនអោយជនណាម្នាក់ មកបៀតបៀនរាជបាល្ល័ង ប៉ះពាល់ស្ថាបន័ព្រះមហាក្សត្រយើងបានឡើយ។