ព័ត៌មាននិងសកម្មភាពថ្មីៗ :

' ពិធីបុណ្យចំរើនព្រះបរិត្ត ព្រមទាំងរាប់បាតប្រគេនព្រះសង្ឃចំនួន៧៩អង្គ

' 🙏សូមអនុមោទនា ពិធីបុណ្យមាឃបូជា នាថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០

' កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ ប្រចាំខែធ្នូ ឆ្នាំ២០១៩

' អបអរសាទរពិធីបុណ្យគម្រប់ខួបឆ្នាំទី២៨ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

' កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៩

' ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិ​ផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវត្តព្រៃក្តួច

' បិណ្ឌវេនទី១៣ នៅវត្តសំពោងផលអណ្តែត

' សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខួប១៥ឆ្នាំ

' កឋិនសាមគ្គី នៅវត្តបទុមវតី ធម្មយុត្តត

' បុណ្យកឋិនសាមគ្គី

2020-08-14
បុណ្យកឋិនសាមគ្គី

បុណ្យកឋិនសាមគ្គី

ទើបចប់ថ្មីៗនេះ ពីការដង្ហែទៀនព្រះវស្សា ! ឥឡូវចូលដល់កឋិនទៀតល្មម!
ថ្ងៃនេះ នាងខ្ញុំព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត បានមូលមតិគ្នា ប្រារព្ធពិធី ដង្ហែបុណ្យអង្គកឋិនសាមគ្គី
ឆ្ពោះទៅវត្ត ព្រះយុគន្ធ ហៅវត្តឆ្នុកទ្រូ ដែលមានចង្ងាយជាង​១៤០គម ពីរាជធានីភ្នំពេញ។

បុណ្យកឋិនសាមគ្គីនេះ គឺគោលបំណងសំខាន់តែមួយគត់ គឺការប្រមូលបច្ច័យកសាង ផ្លូវ ចាក់ដី
ជុំវិញ បរិវេណវត្ត ដែលពីដើមឡើយវត្តនេះ គ្មានផ្លូវចូលនោះទេ! គឺត្រូវធ្វើដំណើរតាមទឹក ដោយ
ប្រើទូក បើកជាង២គម ទើបដល់វត្តនៅកណ្តាលកោះនេះ។

បច្ចុប្បន្ននេះ នាងខ្ញុំនិង​ក្រុមគ្រួសារ ពិតជាមានការសប្បាយរីករាយ ក្នុងការបរិច្ចាគ ទ្រព្យធន បន្តិចបន្តួច
ដែលខ្លួនមានទៅតាមកម្លាំងសទ្ធា ដើម្បីចូលរួមកសាង ទៅតាមលទ្ធភាព ដើម្បីជួសជុល តំបូល
ព្រះវិហារបុរាណនេះ ឡើងវិញ ដោយចំណាយថវិការ ជាង​១មុឺនដុល្លា ចាក់ដីជុំវិញ វត្តអស់ជាង១មុឺនដុល្លា
និង​ កឋិនសាមគ្គីនេះក៏បាន ជាង ៨៥០០ ដុល្លា ផងដែរ​ ទុកសំរាប់ ប្រគេន ព្រះចៅអធិការវត្ត និង​
គណកម្មការវត្ត យកទៅប្រើប្រាស់ តាមការគួរ ក្នុងការកសាងទីអារ៉ាមនេះ អោយកាន់តែមាន
សោភណ្ឌ័ភាព ទុកសំរាប់ជាទីគោរពសក្ការះ របស់ពុទ្ធបរិសទ្ធ័ ញាតិមិត្តជិតឆ្ងាយ ដែលពួកគាត់
តែងតែមកទីអារ៉ាម ដែលអត្តខាត់នេះ។​